មន្ទីរពិសោធន៍មេកានិក អគ្គីសនី និងអេឡិចត្រូនិក (MEEL)

មន្ទីរពិសោធន៍មេកានិក អគ្គីសនី និងអេឡិចត្រូនិក គឺជាកន្លែងដែលមានបច្ចេកវិទ្យាទំនើប សម្រាប់ផ្តល់សេវាធ្វើតេស្ដ និងវាយតម្លៃផលិតផលយ៉ាងទូលំទូលាយ។ ក្រុមវិស្វករ និងបច្ចេកទេសជំនាញខ្ពស់របស់យើង ប្រើប្រាស់ឧបករណ៍ទំនើប និងវិធីសាស្ត្រដែលស្របតាមស្តង់ដារអាជីវកម្ម ដើម្បីធានាគុណភាព ភាពជឿជាក់ និងសុវត្ថិភាពនៃផលិតផល។ ដោយផ្តល់លទ្ធផលធ្វើតេស្ដវិភាគ ដែលមានភាពត្រឹមត្រូវ និងទុកចិត្តបាន មន្ទីរពិសោធន៍នេះជួយអ្នកផលិត និងអ្នកស្រាវជ្រាវក្នុងការរកឃើញចន្លោះខ្វះខាតនៅក្នុងការរចនា កែលម្អសមត្ថភាពផលិតផល និងធានាការអនុវត្តតាមស្តង់ដារ និងបទដ្ឋានស្ថាប័នដែលពាក់ព័ន្ធ។ ការតាំងចិត្តខ្ពស់ និងការពេញចិត្តរបស់អតិថិជន បានធ្វើឱ្យ មន្ទីរពិសោធន៍នេះ ក្លាយជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាជីវកម្មក្នុងវិស័យផ្សេងៗ។