មន្ទីរពិសោធន៍មីក្រូជីវសាស្ត្ររបស់យើងផ្តល់សេវាធ្វើតេស្ដវិភាគ ដ៏ទូលំទូលាយសម្រាប់សំណាកគំរូផលិតផលជាច្រើនប្រភេទ ដែលមានផ្តោតលើសំណាកគំរូបរិផលិតផលបរិស្ថាន ផលិតផលអាហារ ចំណីសត្វ វត្ថុធាតុដើម និងផ្សេងៗទៀត។បែបបទការងាររបស់យើងត្រូវបានទទួលបានការវាយតម្លៃទទួលស្គាល់ ភាពត្រឹមត្រូវតា មស្តង់ដារ ISO/IEC 17025:2017 ដោយប្រើប្រាស់វិធីសាស្ត្រដែលទទួលស្គាល់ជាច្រើន រួមមាន ISO និងបច្ចេកទេសដទៃទៀត ដើម្បីធ្វើតេស្ដវិភាគគុណភាព និងបរិមាណនៃបាក់តេរី សារពាង្គកាយដែលបង្កររោគ និងផ្សេងៗ។ យើងមានក្តីតាំងចិត្តក្នុងការផ្តល់លទ្ធផលត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីគាំទ្រការស្រាវជ្រាវ ការត្រួតពិនិត្យគុណភាព និងការពារសុវត្ថិភាព។ លើសពីនេះទៀត ក្រុមអ្នកជំនាញរបស់យើងផ្តល់សេវាពិគ្រោះយោបល់ក្នុងដំណើរការធ្វើតេស្ដវិភាគ ដើម្បីជួយអតិថិជនក្នុងការបកស្រាយលទ្ធផល និងអនុវត្តសកម្មភាពចាំបាច់ ដើម្បីធានាឱ្យបានលទ្ធផលល្អបំផុត។